អំពីសាឡេស៊ាន

អំពីសាឡេស៊ាន

គ្រួសារសាឡេស៊ាន គឺជាអង្គការកាតួលិកមួយ ដែលត្រូវបានរកឃើញដោយលោកឪពុកបូស្កូ នៅឆ្នាំ១៨៥៧​ នៅទីក្រុងទូរីន។

គ្រួសារសាឡេស៊ានគឺជាអ្នកប្រតិបត្តិសាសនាមួយក្រុមដែលមាន(សង្ឃរាជ បូជាចារ្យ

បងប្រុស បងស្រី លោកគ្រូអ្នកគ្រួ សិស្សានុសិស្ស​ អ្នកស្ម័គ្រចិត្ត និង អ្នកឧបត្ថម្ភ)។ ពួកគេរស់

នៅក្នុងប្រទេសចំនួន១៣១ប្រទេសទូទាំងពិភពលោក។

ពូកគេមានគោលបំណងដើម្បីការអប់រំដល់ពួកក្មេងៗ និង​យុវជន​ ។ ពួកគេបារម្មណ៍យ៉ាងខ្លាំងបំផុតទៅលើពួក្មេងៗ និង​យុវជន ដែលមានការឈឺចាប់ដោយសារភាពក្រីក្រ ការរំលោភបំពាន អំពើហិង្សា ឬ អ្នកដែលត្រួវគេបោះបង់ចោល ហើយរស់នៅតាមដងផ្លូវឬក្នុងព្រៃ។

ក្រុមសារឡេស៊ានរបស់ពុកបូស្កូ ជួយសង្គ្រោះពូកគេអោយរួចផុតពីគ្រោះថ្នាក់។ ពូកគេជួយក្មេងៗ​និង​យុវជន ដែលស្ថិតនៅក្នុងសភាពមានបញ្ហា ដោយផ្តល់អោយពូកគេនូវការអប់រំដ៏ល្អមួយ។នៅគ្រប់

ប្រទេសដែលក្រុមសាឡេស៊ាននៃពុកបូស្កូធ្វើការ គឺមានសាលារៀន ផ្ទះសំរាប់ពួកក្មេងៗ  បណ្ឌលយុវ

ជន​ ព្រះវិហារកាតូលិក រួមទាំងសកម្មភាពជាច្រើនទៀតដែលធ្វើឡើងសំរាប់តែក្មេងៗ និង​យុវជន

ប៉ុណ្ណោះ។ ក្រុមសាឡេស៊ានស្រលាញ់មនុស្សរាល់គ្នា។ ពួកគេមិនប្រកាន់មនុស្សទាំង

ឡាយដោយពណ៌សម្បុរ ភេទ ភាសា អ្នកមានឬអ្នកក្រ ឬសាសនានោះទេ។ ពួកគេស្រលាញ់គ្រប់ៗគ្នា

ព្រោះព្រះយ៉េស៊ូ ជាព្រះជាម្ចាស់របស់ពួកគេ។ ព្រះយ៉េស៊ូ បានគិតគួចំពោះលោកពុកបូស្កូ ដើម្បីផ្តល់ក្តី

ស្រលាញ់ដល់មនុស្សម្នាទាំងឡាយ នៅគ្រប់ប្រទេសទាំងអស់។ព្រះយ៉េស៊ូបានប្រាប់លោកពុកបូស្កូថា ត្រូវតែបារម្មណ៍យ៉ាងខ្លាំងបំផុតទៅលើពួកក្មេងៗ និង​ យុវជន​ដែលក្រីក្រច្រើនជាង។ លោកឧពុក បូស្កូ

ស្រលាញ់ ក្មេងៗ និង យុវជនគ្រប់ៗគ្នា ប៉ុន្តែគាត់គឺបារម្មណ៍បំផុតនៅពេលដែលក្មេងៗ​ និង​យុវជន ជួបការលំបាក។

គ្រួសាសាឡេស៊ាន បានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩១ ។ពួកគេបានបើកសាលា

បង្រៀននៅ ភ្នំពេញថ្មី ក្រោយមកបើកសាលាបង្រៀននៅក្រុងព្រះសីហនុ​ ព្រមទាំងបើក

សាលាសម្រាប់ពួកក្មេងៗនៅខេត្តបាត់ដំបង។ពួកគេបានធ្វើផ្ទះសម្រាប់ក្មេងៗ​នៅប៉ោយ ប៉ែត ។ ពូកគេបានបង្កើតអង្គការមូលនិធិកុមារដើម្បីផ្គត់ផ្គង់ពួកក្មេងៗ។ សម្រាប់អង្គការនេះមានពូកក្មេងៗច្រើនជាង៤០០០០នាក់ក្នុងប្រទេសកម្ពុជា។ មានសាលារៀនខាងស្រីៗ ចំនួនពីរកន្លែង គឺនៅភ្នំពេញ និង​​នៅបាត់ដំបង ។ សាលាខាង ស្រីៗផ្តល់នូវការអប់រំស្រីៗ។

នៅខែធ្នូខាងមុខនេះពូកគេនឹងដង្ហែរព្រះកាយរបស់លោកឧពុកបូស្កូ មកទីក្រុងភ្នំពេញ។ ពួកយើង

សប្បាយរីករាយដើម្បីស្វាគមន៍ទទួលនូវព្រះកាយរបស់លោឪពុកបូស្កូ។ នេះជាសញ្ញាមួយបញ្ជាក់ថាសេក្តីស្រលាញ់របស់លោកឪពុកបូស្កូសម្រាប់ប្រទេសកម្ពុជា ។

បញ្ចេញមតិ