គេហទំពរថ្មីរបស់សាលាសណ្ឋាគារដុនបូស្កូ
ថ្មីៗនេះផ្នែកទំនាក់ទំនងសង្គមនិងសារព័ត៌មាន នៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុបានរៀបចំគេហទំព័រថ្មីមួយ ដែលមានសម្រស់ស្អាតគួជាទីទាក់ទាញ ។
សាលាសណ្ឋាគារដុនបូស្កូ ខេត្តព្រះសីហនុ មានកេរ៍ឈ្មោះជាអាទីរឿងសីលធម៌ ហើយនិងការបង្ហាត់បង្រៀតដល់ សិស្សអោយមានសម្ថតិភាពធ្វើការងារ ។ មុនពេលរៀនចប់ពីសាលា សិស្សទទួលនូវការអនុវត្តជាក់ស្តែង ដើម្បីអោយភ្ញាក់ខ្លួននិងចេះទទួលខិសត្រូវ លើកិច្ចការដែលខ្លួនបានធ្វើ និងមានទំនុកចិត្តលើការងារ ព្រមទាំងត្រៀមចិត្តគំនិតរួចជាស្រេច មុននឹងចេញទៅប្រកបអាជីបក្នុងសង្គមក្រោមពេលរៀនចប់ ។ សាលាបានរៀបចំ កម្មវិធីសិក្សា ជាទ្រឹស្តី៣០% និងអនុវិត្តន៏ផ្ទាល់៧០% ដើម្បីអោយពួគគេធ្វើការក្នុងសង្គមបាន។
សាលាសណ្ខាគារដុនបូស្កូខេត្តព្រះសីហនុ មានបង្រៀនមុនវិជ្ជាជំនាញដូចជា៖
១ ផ្នែកបដិសណ្ឋារកិច្ច (Front Office) ដែលស្តីអំពីរបៀបទទួលភ្ញៀវ និងការប្រតិបត្តក្នុងផ្នែក F.O ។
២ ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជៈ (Food and Beverage Service) ដែលស្តីអំពី ភាពខុសគ្នានៃការផ្តល់សេវាកម្ម និងការទំនាក់ទំនងជាមួយភ្ញៀវជាតិ និងអន្តរជាតិ ។
៣ ផ្នែកចុងភៅ (Culinary) ដែលស្តីអំពី ការចំអិនអាហារច្រើនប្រភេទ និងការធ្វើនំច្រើនប្រភេទ ។
៤ ផ្នែកគេហកិច្ច (House Keeping) ដែលស្តីអំពី របៀបធ្វើស្តង់ដានៅសណ្ឋាគារ និងការសំអាតនិងបោកគក់ ។
បងប្រុស រូប៊ឺតូ ផែននិតូ (Brother Roberto Panetto) ជនជាតិអ៊ីតាលី ជានាយកគ្រប់គ្រងសាលាសណ្ឋាគារ បានមានប្រសាសន៏ថា លោកបានមកបំរើការក្នុងជួយដល់យុវជនក្រីក្រក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៧ ។ លោកបន្ថែមទៀតថា សាលាសណ្ឋាគារបានបើកសំភោជាផ្លូវការនៅថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នំ ២០០៧ ក្រោមអធិបតីភាពដ៏ខ្ពងខ្ពស់របស់ព្រះករុណាព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។
សាលាសណ្ឋាគារដុនបូស្កូ ខេត្តព្រះសីហនុ មានអស័យដ្ឋាននៅ ក្រុម១៣ មណ្ឌល ០៥ ក្រុមព្រះសីហនុ ខេត្តព្រះសីហនុ។




